របៀបរស់នៅដ៏សកម្មដែលផ្តល់សុខភាពល្អ មានមូលដ្ឋានគោលចំនួន 4




សកម្មភាពសម្រាប់របៀបរស់នៅដ៏សកម្មដែលផ្តល់សុខភាពល្អមានទម្រង់ផ្សេងៗគ្នាដើម្បីកំណត់គោលដៅតម្រូវការរបស់អតិថិជនផ្សេងៗគ្នា។ សូមប្រាកដថាអ្នកជ្រើសរើសទ្រង់ទ្រាយ កំលាំងដែលសាកសមនឹងតម្រូវការរបស់អតិថិជនរបស់អ្នក។ សូមរក្សាភាពសប្បាយរីករាយ សាមញ្ញ និងមានឥទ្ធិពល។ វាជាការសំខាន់ដែលត្រូវចងចាំថា កាយសម្បទារបស់យើងមានសមាសភាគផ្សំផ្សេងគ្នា ហើយកីឡានិងការហាត់ប្រាណផ្សេងៗ គឺត្រូវការដើម្បីធ្វើការអភិវឌ្ឍន៏សមាសធាតុទាំងអស់នោះ។

ភាពងាយស្រួល
ការធ្វើលំហាត់ប្រាណងាយៗតម្រូវសម្រាប់អ្នកមានកំលាំងខ្យោយ ហើយគាំទ្រការហាត់ប្រាណរបស់អ្នក។ឧទហរណ៍ដូចជា ការរាំ ការដើរ ហាត់យូហ្គា* ​ការហាត់អែរ៉ូបិក * កីឡាកាយសម្ព័ន្ធ * ហាត់ថាយជី * -ល- ដែលអាចធ្វើបានគ្រប់ពេលវេលាគ្រប់ទីកន្លែង។ ភាពបត់បែនសំដៅទៅលើសមត្ថភាពក្នុងការពត់ដោយគ្មានការរងរបួសនិងពឹងផ្អែកលើការបត់បែននៃសាច់ដុំ, សរសៃពួរ សរសៃចង, និងសន្លាក់។

ការចំណាយពេល 10-15 នាទីជារៀងរាល់ថ្ងៃដោយការពត់ខ្លួន គឺអស្ចារ្យសម្រាប់បន្ថយភាពតានតឹង និងពង្រឹងនូវភាពបត់បែនទូទៅរបស់អ្នក ដូចជា ហាត់យូហ្គា* ​ការហាត់អែរ៉ូបិក * កីឡាកាយសម្ព័ន្ធ * ហាត់ថាយជី * ជាទៀតទាត់។ ការពត់ខ្លួនជួយឲ្យអ្នកជៀសផុតពីការរងរបួស។ ការហ្វឹកហាត់ជាមួយសាច់ដុំតឹងអាចនាំឲ្យអ្នកមានការរងរបួស និងរហែកសាច់ដុំ។

រហ័ស

ការលេងកីឡាដែលមានល្បឿនរហ័សៗ ធ្វើឲ្យចង្វាក់បេះដូងរបស់អ្នកលោតញាប់ និងការធ្វើអោយសុខភាពសរសៃឈាមបេះដូងរបស់អ្នកប្រសើរឡើង។ ជាទូទៅមានការចូលរួមពីក្រុមសាច់ដុំ និងមានល្បឿនលឿន។ឧទាហរណ៍ល្អ រួមមាន ថាមពលនៃការដើរ ការរត់ ការជិះកង់ ការហែលទឹក* ការរាំ ការប្រដាល់* លោតខ្សែពួរ រាំតាមចង្វាក់អែរ៉ូបិក* / ការធ្វើអត្តពលកម្ម និងការហាត់ចលនាជុំវិញ* ។ ការហាត់ប្រាណដែលមានល្បឿនរហ័សៗ ជំរុញឲ្យប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នក រួមទាំងបេះដូងនិងសួតរបស់អ្នកធ្វើការខ្លាំងទៅៗដើម្បីផ្តល់នូវអុកស៊ីសែនបន្ថែមសម្រាប់ការធ្វើការរបស់សាច់ដុំ។ ផលប៉ះពាល់ខ្លាំងក្នុងការហាត់ប្រាណអាចបង្ករគ្រោះថ្នាក់ដល់ឆ្អឹងនិងសន្លាក់របស់អ្នក។

ខ្លាំង

ការធ្វើលំហាត់ប្រាណដោយប្រើកម្លាំងខ្លាំង បង្កើនម៉ាសនៃសាច់ដុំរាងកាយរបស់អ្នក ហើយជួយពង្រឹងនូវសមត្ថភាពរាងកាយរបស់អ្នកដើម្បីតស៊ូការធ្វើសកម្មភាពខ្លាំងៗ។ ការធ្វើសកម្មភាពខ្លាំងៗ នឹងជួយបង្កើនម៉ាស់រាងកាយគ្មានជាតិខ្លាញ់របស់អ្នក នៅពេលដែលរួមបញ្ចូលគ្នាជាមួយអាហារូបត្ថម្ភល្អ។

មានឥទ្ធិពល

ការលេងកីឡាដែលមានឥទ្ធិពលគឺសំដៅទៅលើការបញ្វេញសកម្មភាពយ៉ាងខ្លាំង ហើយអត្តពលិកដែលមានជំនាញវិជ្ជាជីវៈដែលមានការធ្វើលំហាត់ប្រាណផ្សេង។ វាតម្រូវឲ្យមានការធ្វើលំហាត់ប្រាណដែលមានមូលដ្ឋានលើការស៊ូទ្រាំដើម្បីឈានដល់គោលដៅវិជ្ជាជីវៈ។

មួលដ្ឋានគ្រិះនៃការហាត់ប្រាណដែលផ្អែកលើភាពអំណត់ គឺអស្ចារ្យណាស់សម្រាប់ដុតបំផ្លាញជាតិខ្លាញ់ កាត់បន្ថយភាពតានតឹង និងពង្រឹងកំរិតសុខភាពសរសៃឈាមបេះដូងរបស់អ្នក។ សាច់ដុំគឺមានសារៈសំខាន់ក្នុងការជួយឲ្យអ្នកទទួលបានជោគជ័យនៅក្នុងការប្រកួតប្រជែង។

* សកម្មភាពមួយចំនួនអាចធ្វើទៅបាន លុះត្រាតែមានការណែនាំពីអ្នកមានលក្ខណៈសម្បត្តិសមរម្យ។សូមប្រាកដថាអ្នកបានគោរពតាមបទប្បញ្ញត្តិក្នុងស្រុក។ត្រូវចាំថាវិសាលភាពនៃការធានាគួរតែគ្របដណ្តប់សកម្មភាពធ្វើឡើង។


km-KH | 2018-08-19 09:52:19 | NAMP2HLASPX01