របបអាហារប្រចាំថ្ងៃ… ឬរបបអាហារធុញទ្រាន់ (Diet Rut)?

Print
របបអាហារប្រចាំថ្ងៃ… ឬរបបអាហារធុញទ្រាន់ (Diet Rut)?

ខ្ញុំមិនដែលបំភ្លេច​អ្នកជំងឺ ដែលខ្ញុំបានព្យាបាលជាច្រើនឆ្នាំកន្លងមកហើយនោះទេ។ ខ្ញុំនឹងសួរប្រវត្តិរបបអាហាររបស់​គាត់ និង​សុំឲ្យគាត់ញ៉ាំអាហារជាទូទៅនៅពេលព្រឹក។ “អូរ! គ្រាន់តែ ញ៉ាំតែ និងនំបុ័ងដាក់ប៊ើរ” ជាអាហារ​ថ្ងៃត្រង់? “ញ៉ាំតែមួយពែងផ្សេងទៀត និងនំបុ័ងដាក់ប៊ើរ។” ញ៉ាំដូចគ្នាសម្រាប់ជាអាហារសម្រន់​ពេល​រ
សៀល​របស់គាត់។ ហើយញ៉ាំដូចគ្នាសម្រាប់ជាអាហារសម្រន់
​ពេលថ្ងៃត្រង់​ផងដែរ លើកលែងតែគាត់​បន្ថែមមាន់អាំងមួយដុំ។
គាត់ស្គាល់ពីរបៀបចម្អិនអាហារ ហើយគាត់បានប្រាប់ខ្ញុំថា រឿងប្
រាក់កាក់​មិនមែន​ជាបញ្ហាឡើយ។ ដូច្នេះ ហេតុអ្វី​ញ៉ាំអាហារមាន
កំណត់? “មែនហើយ” គាត់បាននិយាយថា “ខ្ញុំគ្រាន់តែ
​ចូលចិត្តនំបុ័ងដាក់ប៊ើរប៉ុណ្ណោះ។”

មានហេតុផលជាច្រើនដែលមនុស្សប្រកាន់ខ្ជាប់ញ៉ាំរបបអាហា
រដដែលប្រចាំថ្ងៃ។ ជម្រើសរបស់គាត់​មាន​ឥទ្ធិពលតាមរយៈអាហា
រដែលពួកគាត់ចូលចិត្ត អាហារដែលពួកគាត់ដែលអាចមានលទ្ធភា
ពទិញ អាហារដែលពួកដឹង​ពីរបៀ​បរៀបចំ និងអាហារដែលងាយ
ស្រួល។ មនុស្សមួយចំនួនប្រាប់ខ្ញុំថា ពួកគាត់ញ៉ាំអាហារដូចគ្នា
​ជារៀងរាល់ថ្ងៃ ដោយសារអ្នកទាំងនោះ​មានអាហារតែមួយគត់
ដែលខ្លួនទុកចិត្ត នឹងរក្សាទុកលំនឹង​ទម្ងន់បាន។ ខ្ញុំបានជួបជាមួយមនុស្សផ្សេងទៀត ដែលផ្តោតជាសំខាន់លើសុខភាព ដែលពួកគាត់​ញ៉ាំ
​អាហារដូចគ្នាជាប្រចាំ ដើម្បីឲ្យខ្លួនអាចបំពេញគោលដៅអាហារបំប៉នរបស់ខ្លួន។
ខ្ញុំមានអ្នកជំងឺម្នាក់ដែល​ញ៉ាំបរិមាណអាហារជាក់លាក់ដែលគា
ត់គិតថា ជា “អាហារពិសេស” រៀងរាល់ថ្ងៃ –មិនតិច​ មិនច្រើន។

ខ្ញុំជួបមនុស្សជាច្រើនដែលញ៉ាំអាហារដដែលទាំងជាប្រចាំថ្ងៃ
ហើយពួកគាត់ចង់ដឹងថាតើអាហារនោះ​ល្អ ឬ អាក្រក់។
ដើម្បីជ្រើសរើសអាហារ ខ្ញុំព្យាយាមជួយពួកគាត់ពិនិត្យមើលភាព
ខុសគ្នារវាងរបបអាហារប្រចាំ​ថ្ងៃ និងរបបអាហារធុញទ្រាន់។
មានភាពខុសគ្នាទីមួយរវាងទម្លាប់ញ៉ាំត្រឹមត្រូវ (ប្រចាំថ្ងៃ)
និងទម្លាប់ញ៉ាំ​អាហារ​​តែមួយជាក់លាក់ប្រចាំថ្ងៃ។

ឧទាហរណ៍ ទម្លាប់ញាំអាហាររបស់ខ្ញុំតិចឬច្រើនមានបែបផែនដូចខាងក្រោម៖
អាហារពេលព្រឹក៖ ប្រូតេអ៊ីន និងផ្លែឈើ/បន្លែ
អាហារថ្ងៃត្រង់៖ ប្រូតេអ៊ីន និងបន្លែ
អាហារសម្រន់៖ប្រូតេអ៊ីន និងផ្លែឈើ
អាហារពេលល្ងាច៖ ប្រូតេអ៊ីន បន្លែ និងប្រភេទអាហារសុខភាពកាបូអ៊ីដ្រាត

ប៉ុន្តែ នៅក្នុងទម្លាប់នៃការញ៉ាំអាហារនោះ អ្វីដែលខ្ញុំញាំជារៀងរាល់ថ្ងៃមានច្រើនប្រភេទខុសៗគ្នាពោលគឺបា
នច្រើន។ ហើយទម្លាប់ញ៉ាំ​អាហារនោះ​បង្កើតជាការយល់ដឹងពីការញ៉ាំអាហារបំប៉នល្អ។ ដោយសារគ្គ្រប់អាហារដែលអ្នកញ៉ាំ​ផ្តល់ សារធាតុបំប៉នពិសេសច្រើន។ ទាំងស្រ្តប៊េរី​ និងស្វាយ គឺជាផ្លែឈើ
ហើយស្ពៃប្រូខ័រលីក៏ដូចជា​ស្ពៃទំពាំងដែរ គឺជាបន្លែ
ប៉ុន្តែអាហារនីមួយៗផ្តល់សារធាតុបំប៉នខុសៗគ្នាដល់រាងកាយរប
ស់អ្នក។ អង្ករសំរូប និង ដំឡូងជ្វាអាចមានកាបូអ៊ីដ្រាតសុខភាព
ប៉ុន្តែ និយាយអំពីអាហារបំប៉ន វាខុសគ្នា​ដូចថ្ងៃ ហើយនឹងយប់
អញ្ជឹង។

Iប្រសិនបើអ្នកពឹងផ្អែកលើអាហារដដែលប្រចាំថ្ងៃ ត្រូវព្យាយាមញ៉ាំអាហារថ្មីម្តង ឬពីរដងក្នុងមួយសប្តាហ៍។ ក្រៅពីសាឡាត់ធម្មតាដែលធ្វើជាមួយស្ពៃស ព្យាយាមញ៉ាំបន្លែឆៅផ្សេងទៀត។ ព្យាយាមញ៉ាំបន្លែថ្មីៗជាច្រើនគ្រប់ពេលទាំងអស់​ អាច​ជាក្រូចពោធិសាត់មានសាច់ពណ៌ក្រហមខ្លាំង ជំនួសឲ្យក្រូចពោធិ៍សាត់គ្មានគ្រាប់ធម្មតា ឬផ្កា​ស្ពៃប្រូខ័រលី​ពណ៌ផ្កាឈូកមួយចំនួន ជំនួសឲ្យផ្កាស្ពៃប្រូខ័រលីពណ៌ស។វិធីរហ័សបំផុតមួយបញ្ចៀសពីអាហារ​ធុញទ្រាន់គឺត្រូវគិតពីឱកាសញ៉ាំអាហារនីមួយៗ និងគ្រប់ពេល​
ជាឱកាស “ញ៉ាំអាហារចម្រុះ”។

សរសេរដោយ Susan Bowerman, MS, RD, CSSD។ Susan ជាបុគ្គលិកពិគ្រោះយោបល់ទទួលបាន
​ប្រាក់បៀវត្សរ៍របស់ក្រុមហ៊ុន Herbalife។



km-KH | 2017-09-19 22:48:23 | NAMP2HLASPX01