ការផ្តល់ជាតិទឹក និងការហាត់ប្រាណ

Print
ការផ្តល់ជាតិទឹក និងការហាត់ប្រាណ

រាងកាយមនុស្សប្រហែលជា 60 - 70% ត្រូវការទឹក ដូច្
នេះវាសមរ ម្យណាស់​ដែលនិយាយថាទឹកមានសារសំ
ខាន់​សម្រាប់ការរស់រានមានជីវិត។ ទឹកបំពេញមុខងារ
រក្សាគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ អនុញ្ញាត​ឲ្យ
យើង​ដកដង្ហើមមានសារសំខាន់ក្នុងការរំលាយអាហារ
និងកាបន្ទោរបង់ជួយដល់ចលនារបស់រាងកាយនេះ
គ្រាន់តែបង្ហាញឈ្មោះតិចតួចប៉ុណ្ណោះ!

ជាធម្មតាទទួលទានទឹកពី 8-10 កែវក្នុងមួយថ្ងៃត្រូវបានណែ
នាំ ប៉ុន្តែនៅពេលហាត់ប្រាណ ឬនៅពេលអាកាសធាតុ​ក្តៅ
យើងត្រូវការញ៉ាំទឹកច្រើនថែមទៀតដោយសារយើងបែកញើ
សច្រើន។

ប៉ុន្តែ តើទឹកគ្រប់គ្រាន់ដែរឬទេ? ឬតើអ្នកត្រូវការភេសជ្ជៈ
កីឡា​ដើម្បីរក្សាជាតិទឹក​បានត្រឹមត្រូវដែរឬទេ?
ភេសជ្ជៈកីឡានឹងជួយអ្នករក្សាបានជាតិទឹកក្នុងខ្លួនបានល្អ
និងផ្តល់ថាមពលដល់អ្នកប្រសិនបើ​អ្នកចូលរួម​ធ្វើការហា
ត់ប្រាណប្រើកម្លាំងច្រើនលើសពីមួយម៉ោង។ ប៉ុន្តែ
ប្រសិនបើអ្នកមិនហាត់ប្រាណដល់កម្រិតនេះ ញ៉ាំទឹក​សាបនឹ
ងជាការល្អ។

តើភេសជ្ជៈកីឡាជាអ្វី?
ភេសជ្ជៈកីឡា (ពេលខ្លះ ហៅថាភេសជ្ជៈអេឡិចត្រូលីត
(electrolyte) ឬភេសជ្ជៈអ៊ីសូតូនិក(isotonic)) ត្រូវបានផលិ
តឡើងមានកម្រិតត្រឹមត្រូវរបស់កាបូអ៊ីដ្រាត (5-8 ក្រាមក្
នុងមួយលីត្រ) និងអេឡិចត្រូលីត (ដូចជា សូដ្យូម និងប៉ូ
តាស្យូម) ដើម្បីឲ្យអ្នកមានជាតិទឹកបានល្អពោល គឺជំនួស
ជាតិទឹកដែលបានបាត់បង់​ពីរាងកាយនៅពេលហាត់ប្រាណ។

តើអ្នកបានដឹង…
ការសិក្សាជាច្រើនបង្ហាញថាការកង្
វះជាតិតែចំនួនមួយភាគរយអាចបង្កឲ្
យមានការផ្លាស់ប្តូរសីតុណ្ហភាព​ក
្នុង ខ្លួនយើងយ៉ាងខ្លាំង ចំណែកក
ង្វះជាតិទឹកចំនួនពីរភាគរយនឹងធ្វ
ើឲ្យកម្រិតសកម្មភាពរបស់​អ្នកថយចុ
ះ​ខ្លាំង​!​ ដូច្នេះ ដើម្បីដំណើ
រការរាងកាយមានប្រសិទ្ធភាពការរក្
សាកម្រិតជាតិទឹកមានសារសំខាន់ខ្ល
ាំងណាស់។

ភេសជ្ជៈផ្សេងទៀតដែលមានបរិមាណកាបអ៊ីដ្រាតខ្ពស់ (ដូចជា
Lucozade និងគោជល់ និងភេសជ្ជៈ​មិនមានជាតិស្រវឹង (soft
drinks) បញ្ឈប់ការស្រូបយកទឹកយ៉ាងលឿន និងអាចពន្យា
រពេលជាតិទឹកបាន ដូច្នេះ មិនស័ក្តិសមញ៉ាំនៅមុនពេលហា
ត់ប្រាណទេ។

ដូច្នេះ ប្រសិនបើអ្នកហាត់ប្រាណប្រើកម្លាំងច្រើន សូមជ្រើ
សរើសយកភេសជ្ជៈកីឡា។ ប៉ុន្តែ ប្រសិនបើ​អ្នក មិន​ធ្វើកា
រប្រើកម្លាំងទេ និងញ៉ាំភេសជ្ជៈនេះជាផ្នែកមួយនៃភេសជ្ជៈញ៉ាំ
ប្រចាំថ្ងៃរបស់អ្នក អ្នកអាច​បញ្ឈប់​ការ​ឡើងទម្ងន់បានដោយ
សារបរិមាណកាបូអ៊ីដ្រាតបន្ថែម។

ប្រសិនបើអ្នកមិនចូលចិត្តរសជាតិទឹកសាបបន្ថែមក្រូចឆ្មា
ឬក្រូចពោធិ៍សាត់មួយចំណិត ឬជីអង្កាមមួយទង​​ដើម្បីឲ្យ
ទឹកមានរសជាតិខ្លះ ដោយពុំចាំបាច់បន្ថែមកាល់ឡូរីដែល
អ្នកមានដោយប្រើភេសជ្ជៈផ្អែម។

ចំណុចគន្លឹះនៃការផ្តល់ជាតិទឹកសម្រាប់ការហាត់ប្រាណ

  • ប្រាកដថាអ្នកមានជាតិទឹកល្អមុនពេលអ្នកហាត់
    ប្រាណ — ចាប់ផ្តើមញ៉ាំទឹកពីរម៉ោងមុន។
  • ឲ្យជាតិទឹកមានបន្ថែមនៅពេលហាត់ប្រាណ។
  • ត្រូវចងចាំជានិច្ចត្រូវផ្តល់ជាតិទឹកឡើងវិញ ក្រោ
    យពីហាត់ប្រាណ – វាមានសារសំខាន់ឲ្យមាន​ជា
    តិទឹកឡើងវិញ។ ព្យាយាមញ៉ាំទឹកពីមួយទៅពីរកែ
    វក្នុងមួយម៉ោងរហូតដល់ទឹកនោមរបស់អ្នក​មានព
    ណ៌សឡើងវិញ។


km-KH | 2017-09-19 22:48:37 | NAMP2HLASPX01