ញាំត្រឹមត្រូវ គេងលក់ស្រួលពេលយប់

Print
ញាំត្រឹមត្រូវ គេងលក់ស្រួលពេលយប់

ការគេងលក់ស្រួលពេលយប់គួរជាកិច្ចការងាយស្រួលបំផុត
និងជាកិច្ចការ​តាមធម្មតាបំផុតដែលត្រូវធ្វើ។ ប៉ុន្តែដោយសា
រតែជីវិតមនុស្សយើងមានការរវល់ និងកាលវិភាគមមាញឹក
ធ្វើឲ្យយើងញាំអាហារមិនបានត្រឹមត្រូវ ហើយការទម្លាប់ញាំ
អាហារមិនល្អ​អាចធ្វើ​ឲ្យ​យើង​គេងមិនលក់ស្រួល។

វេជ្ជបណ្ឌិត Luigi Gratton ចែករំលែកចំណុចគន្លឹះរបស់គាត់អំ
ពីអាហារបំប៉នល្អដើម្បីគេងលក់ស្រួល​ពេល​យប់។

នៅពេលយើងរវល់ យើងអាចនឹងញាំតិចជាងអ្វីដែលយើងគួ
រញ៉ាំនៅពេលថ្ងៃ ហើយញាំច្រើនជាងយើង​ត្រូវ​នៅពេល​ល្ងា
ច។ នេះពិតជាផ្ទុយពីអ្វីដែលយើងកំពុងតែធ្វើ” នេះបើតាមស
ម្តី Luigi Gratton, M.P.H., ​អនុប្រធានអប់រំអំពីអាហារបំប៉នរ
បស់ក្រុមហ៊ុន Herbalife។

Gratton បង្ហាញពីការយល់ដឹងកម្រិតអាហារមួយចំនួនអាច
ប៉ះពាល់​ដល់ការគេងរបស់យើង។ អាហារ​មាន ប្រូតេអ៊ីច្រើ
នខ្លាំងជំរុញដល់ផលិតសារធាតុគីមីនៅក្នុងខួរក្បាលដែល
ឲ្យយើងនៅដឹងខ្លួនជានិច្ច ហើយ​ញាំអាហារច្រើនខ្លាំងមុនពេ
លចូលគេងអាចនាំឲ្យមិនរំលាយអាហារ និងឆ្អល់ក្តៅដង្ហើម។
ចំណុចទាំងពីរ​នេះធ្វើអោយអ្នកភ្ញាក់នៅពេលយប់។

អាហារមានខ្លាញ់ជាតិទាប និងមានកាបូនអ៊ីដ្រាតខ្ពស់មានកា
ររំលាយបានឆាប់រហ័ស និងជំរុញដល់ការ​ផលិត​សារធាតុគីមី
ខុសៗគ្នាក្នុងខួរក្បាល ពោលគឺសារធាតុគីមីដែលជួយដល់កា
រសម្រាក និងសម្រួលដល់ការ​គេង។ ដូច្នេះ ត្រូវជ្រើសរើសអា
ហារពេលព្រឹក និងអាហារថ្ងៃត្រង់ដែលមានប្រូតេអ៊ីនខ្ពស់ដើ
ម្បីឲ្យអ្នក​មានថាមពល និងស្រឡះមុខមាត់ និងញាំអាហារដែ
លមានប្រភេទកាបូនអ៊ីដ្រាតសម្រាប់ពេលល្ងាច។

ប្រសិនបើអ្នកដូចជាមនុស្សជាច្រើន កាហ្វេអ៊ីនគឺជាសារធាតុ
ដាស់មួយ ដូច្នេះ ញ៉ាំកាហ្វេមួយពែងមុនពេល​អ្នកវាយបាវសាក់
ប្រហែលជាមិនវ័យឆ្លាតឡើយ។ ទាំងកាហ្វេអ៊ីន និងគ្រឿងស្រ
វឹងអាចរំខានដល់ការគេង​ធម្មតា។ អ្នកអាចងងុយគេង ប៉ុន្តែ គេ
ងមិនបានយូរឡើយ។ នេះធ្វើឲ្យលំបាកក្នុងការគេងលក់ស្រួល
និង​សម្រាកបានយូរ។ សូម្បីគេងបានពេញប្រាំបីម៉ោង អ្នកនៅ
តែមានអារម្មណ៍មិនអស់ងងុយនៅពេលព្រឹក។

មិនថាអ្នកចង់ញាំអាហារសម្រន់ ឬមិនញាំមុនពេលអ្នកចូលគេង
អាស្រ័យលើការទម្លាប់ធម្មតារបស់អ្នក។ ប្រសិនបើអ្នកញាំអា
ហារពេលល្ងាចតិច ឬឆាប់ញាំនោះ​គួរញាំអាហារសម្រន់បន្តិច
ជាការប្រសើរ បើអ្នកគិតថា វាអាចជួយដល់ការគេងរបស់អ្នក
និងអ្នកអាចបន្ថែមកាល់ឡូរី។ អាហារសម្បូរ​ជាតិកាល់ស្យូម
ដូចជាទឹកដោះគោ និងទឹកដោះគោជូគឺជាជម្រើសល្អ ដោយ
សារជាតិកាល់ស្យូមជួយ​ឲ្យសាច់ដុំរលា។

អាហារបំប៉នល្អសម្រាប់គេងពេលយប់៖

  • ញាំអាហារពេលល្ងាចតិច ដោយផ្តោតលើសាឡាត់
    បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិទាំងមូល និង​ ​សណ្តែក។
  • ញាំសណ្តែកលាយជាមួយសាឡាត់ និងផ្លែឈើខ្លះ
    សម្រាប់ជាបង្អែម។
  • ប្រសិនបើអ្នកដឹងថា ជាតិកាហ្វេអ៊ីនធ្វើអោយអ្នកគេង
    មិនលក់ ដូច្នេះអ្នកមិនត្រូវញាំភេសជ្ជៈណាដែលមាន​
    ជាតិកាហ្វេអ៊ីន​ រយៈពេល 6-8 ម៉ោងមុនពេលចូលគេ
    ងឡើយ។
  • ញាំគ្រឿងស្រវឹងដើម្បីបញ្ចៀសមិនឲ្យរំខានដល់ការ
    គេង។
  • ញាំទឹកឲ្យច្រើននៅពេលថ្ងៃ និងកាត់បន្ថយ នៅក្រោ
    យអាហារពេលល្ងាច។ ប្រសិនបើអ្នកត្រូវការ​លេបថ្
    នាំនៅពេលគេង ប្រើទឹកតិចបានហើយ។
  • ប្រសិនបើអ្នកចង់ញាំអាហារសម្រន់នៅពេលគេង
    ត្រូវញាំអាហារដែលមានកាល់ស្យូមខ្ពស់​ដើម្បីជួយរ
    លាសាច់ដុំ។
  • ញាំទឹកដោះគោក្តៅមួយពែងជាដំណោះស្រាយបា
    នយូរសម្រាប់ការគេងមិនលក់ និង​ទទួលបាន​លទ្
    ធផលល្អ។


km-KH | 2018-06-23 12:19:54 | NAMP2HLASPX02