តើអ្នកមានទម្ងន់ប្រកបដោយផាសុខភាពឬទេ?

សន្ទស្សន៍ម៉ាសដងខ្លួន (BMI) គឺជាវិធីមួយក្នុងការកំណត់ថាតើអ្នក​មានទម្ងន់​សមស្របដែរឬយ៉ាងណា។ ត្រូវពិចារណាលើការវាស់វែងមាន​អត្ថប្រយោជន៍ច្រើនជាងទម្ងន់។ នៅអឺរ៉ុប សន្ទស្សន៍ម៉ាសដងខ្លួនលើសពី 25 ត្រូវចាត់ទុកលើសទម្ងន់ និងសន្ទស្សន៍ម៉ាសដងខ្លួនលើសពី 30 ត្រូវចាត់ទុក​លើសទម្ងន់ខ្លាំង។


គណនា BMI របស់អ្នកឥឡូវនេះ



តើលទ្ធផលមានន័យដូចម្តេច

ដោយផ្អែកលើការគណនា BMI របស់អ្នក អ្នកអាចកំណត់ចំណាត់ថ្នាក់របស់អ្នកដោយផ្អែកលើតារាង​ខាងក្រោម។

ការប្រើប្រាស់លទ្ធផល BMI របស់អ្នកជាចំណុចចាប់ផ្តើម អ្នកអាចបង្កើតវិធីសាស្រ្តផ្ទាល់ខ្លួនសម្រាប់​ការរស់នៅមានសុខភាពល្អ តាមរយៈការគាំទ្រមានការទុកចិត្តរបស់សមាជិក និងផលិតផល​អាហារ​បំប៉ន និងអាហារគ្រប់គ្រងទម្ងន់តាមបែបវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន។

ចំណាត់ថ្នាក់ BMI

សន្ទស្សន៍ម៉ាសដងខ្លួន (BMI) គឺជាសន្ទស្សន៍ធម្មតាអំពីទម្ងន់តាមកម្ពស់ ដែលត្រូវប្រើប្រាស់ជាទូទៅ​ដើម្បី​ចាត់ចំណាត់ថ្នាក់កង្វះទម្ងន់ លើសទម្ងន់ និងលើសទម្ងន់ខ្លាំងសម្រាប់មនុស្សពេញវ័យ។ សន្ទស្សន៍នេះ​ត្រូវចាត់ទុកជាទម្ងន់ជាគីឡូ ដោយចែកជាមួយគិតជាម៉ែត្រការ៉េ (kg/m2)។ ឧទាហរណ៍ មនុស្សពេញ​វ័យ​ម្នាក់ដែលមានទម្ងន់ 70kg និងកម្ពស់ 1.75m នឹងមាន BMI 22.9។ BMI = 70 kg / (1.75 m2) = 70 / 3.06 = 22.9


ចំណាត់ថ្នាក់BMI(kg/m2)
 ពិន្ទុបន្ថយគោលពិន្ទុបន្ថយ (បន្ថែម)
កង្វះទម្ងន់<18.50<18.50
ស្គមខ្លាំង<16.00<16.00
ស្គមល្មម16.00 - 16.9916.00 - 16.99
ស្គមបន្តិចបន្តួច17.00 - 18.4917.00 - 18.49
គម្លាតធម្មតា18.50 - 24.9918.50 - 22.99
23.00 - 24.99
លើសទម្ងន់≥ 25.00≥ 25.00
មុនពេលលើស​ទម្ងន់ខ្លាំង25.00 - 29.9925.00 - 27.49
27.50 - 29.99
លើសទម្ងន់ខ្លាំង≥ 30.00≥ 30.00
លើសទម្ងន់ខ្លាំងកម្រិត I30.00 - 34.9930.00 - 32.49
32.50 - 34.99
លើសទម្ងន់ខ្លាំងកម្រិត II35.00 - 39.9935.00 - 37.49
37.50 - 39.99
លើសទម្ងន់ខ្លាំងកម្រិត III≥ 40.00≥ 40.00
ប្រភព៖ដកស្រង់ចេញពី WHO ឆ្នាំ១៩៩៥, WHO ឆ្នាំ២០០០ និង WHO ឆ្នាំ២០០៤។


កំណត់សម្គាល់៖
ការគណនានេះគឺជាគោលការណ៍ណែនាំមួយ លុះត្រាតែការគណនាមិនគិតពីអត្រាខ្លាញ់សាច់ដុំ ដែល​ប៉ះពាល់ដល់លទ្ធផល BMI។ ដូច្នេះ ការគណនានេះមិនអាចសមស្របសម្រាប់អត្តពលលិក ឬអ្នកដែល​មានការពង្រឹងសាច់ដុំឡើយ។

ខ្លឹមសារនៅក្នុងវែបសាយត៍នេះ មានផ្តល់ជូនព័ត៌មានជាទូទៅតែប៉ុណ្ណោះ ហើយមិនគួរចាត់ទុកជាការ​ជំនួសការប្រឹក្សាផ្នែកវេជ្ជសាស្រ្តរបស់វេជ្ជបណ្ឌិតរបស់អ្នក ឬអ្នកជំនាញថែទាំសុខភាពផ្សេងទៀត​ឡើយ។ ជាទូទៅ ប្រឹក្សាជាមួយ GP ផ្ទាល់របស់អ្នក ប្រសិនបើអ្នកមានការកង្វល់ពីសុខភាពរបស់អ្នក។


BMI Calculator


km-KH | 2017-09-19 22:46:49 | NAMP2HLASPX01