សណ្តែក និងសាឡាត់លាយប្រូម៉ាតក្រិច (Bean and Feta Salad)

សំរាប់៤នាក់
Print
សណ្តែក និងសាឡាត់លាយប្រូម៉ាតក្រិច (Bean and Feta Sa

ជម្រើសប្រសើរមួយសម្រាប់អាហារសុខភាពថ្ងៃត្រង់ ឬអាហារពេលល្ងាច

គ្រឿងផ្សំ៖

  • ប៉េងប៉ោះតូចៗ កាត់ជា២ ប្រមាណ​ 250g
  • ត្រសក់ 1 ផ្លែប្រវែងមួយភាគបួន ហាន់ជាចំណិត
  • សណ្តែកកំប៉ុង 400g
  • ខ្ទឹម ក្រហម 1ហាន់ចំណិតស្តើង
  • ម្ទេសហាវៃលឿង 1ហាន់ជាចំណិត
  • ជីក្រហម ឬជីអង្កាមស្រស់ហាន់2 ស្លាបព្រា
  • ស្លឹកជីវ៉ាន់ស៊ុយបន្ទះហាន់ជាចំណិត 2 ស្លាបព្រា
  • ផ្លែអូលីវ Kalamata75g ដោយយកគ្រាប់ចេញ ពាក់កណ្តាល
  • ប៊ើមានខ្លាញ់ទាប 125g ដោយបំបែក

ទឹកជ្រលក់សម្រាប់ផ្ទាប់៖

  • ប្រេងអូលីវសុទ្ធបន្ថែម 1 ស្លាបព្រា
  • ទឹកក្រូចឆ្មារ ½

ការណែនាំ៖

ដាក់គ្រឿងផ្សំសាឡាត់ទាំងអស់ចូលទៅក្នុងចានគោម លាយបញ្ចូលគ្នា លើកលែងប៊ើក្រិចចេញ។
ធ្វើទឹកជ្រលក់សម្រាប់ផ្ទាប់ ដោយលាយប្រេងអូលីវ និងទឹកក្រូចឆ្មាជាមួយគ្នាក្នុងចានគោមរួចស្រោចទឹកជ្រលក់លើសាឡាត់ ហើយដាក់ប៊ើក្រិចពីលើ។

ការវិភាគសារធាតុបំប៉នក្នុងពេលញ៉ាំម្តង៖

កាល់ឡូរីប្រូតេអ៊ីនខ្លាញ់សត្វCកាបូនអ៊ីដ្រាតហ្វាយប៊ើ
21512 g4.2 g19.4 g8.5 g


km-KH | 2019-01-18 14:34:41 | NAMP2HLASPX01