បាយមាន់អង្ករសំរូប (Chicken and Brown Rice Bowl)

សំរាប់៤នាក់
Print
បាយមាន់អង្ករសំរូប (Chicken and Brown Rice Bowl)

សាកញ៉ាំបាយពេញនិយមនេះ- ទទួលបានហ្វាយប៊ើពីអង្ករសំរូប និងបន្លែ។

រឿងផ្សំ៖

  • បាយអង្ករសំរូបដាំថ្មី 2 ពែង
  • សាច់ទ្រូងមាន់មិនមានឆ្អឹង និងស្បែក កណ្តាល 4 ដុំ
  • ចំណិតខាត់ណាតូចៗ 2 ពែង
  • ប្រេងអូលីវ 1 ស្លាបព្រា
  • ស្ពៃជើងទាហាន់ជាចំណិតៗ 2 ពែង
  • ការ៉ុត 2 ហាន់ប៉ុនឈើគូស
  • ខ្ទឹមបារាំងហាន់ 1/2
  • ខ្ទឹមស 2 កំពឹសចិញ្ច្រាំ
  • មើមខ្ទឹម 1 គល់ ហាន់ជាចំណិត
  • មើមខ្ញីស្រស់ចិញ្ច្រាំ2
  • Bទឹកជ្រលក់ធារីយាគី (teriyaki)

របៀបធ្វើ៖

ប្រឡាក់សាច់ទ្រូងមាន់ជាមួយអំបិល និងម្រេច។ ដាក់ខ្ទះដោយប្រើកម្តៅល្មម និងកម្តៅរយៈពេលមួយនាទីសឹមដាក់សាច់ទ្រូងមាន់​នៅក្នុងខ្ទះ រួចចម្អិន​រយៈពេល 5-7 នាទី ឬរហូតដល់សាច់ឡើងពណ៌ក្រឡាត។ ត្រឡប់សាច់ទ្រូងទៅមក គ្របខ្ទះ និង​បន្ថយភ្លើងដល់កម្រិតទាបល្មម។ ចំអិនប្រមាណ១០-១៥​នាទីរហូតដល់ឆ្អិនល្អទើបបិទភ្លើង។ ដួសសាច់មាន់ចេញពីខ្ទះ ហាន់ជាចំណិត បន្ទាប់មកដាក់ចូលក្នុងខ្ទះវិញ​ បន្ទាប់មកទៀត​គ្រប់វិញដើម្បីរក្សាកម្តៅ។

ដាំទឹក៤ពែងអោយពុះសឹមដាក់​ចូល​ចំណិតខាត់ណា និងចម្អិនរយៈពេល 1 នាទី ដើម្បីស្រុះបន្លែអោយនៅរក្សារពណ៌បៃតងនិងឆ្អិនមួយស្រពាប់។

កម្តៅខ្ទះដោយប្រើភ្លើងខ្លាំងរួចបន្ថែមប្រេងអូលីវ សឹមដាក់បន្ថែមខាត់ណា ស្ពៃក្តោប ការ៉ុត ខ្ទឹមបារំាង ខ្ទឹមស និងមើមខ្ទឹម ក៏ដូចជាខ្ញី បន្ទាប់មកឆាត្រលប់​រយៈពេល 3-4 នាទី រហូតដល់បន្លែផុយស្រួយ ទើបរោយ អំបិល និង​ម្រេច​ដើម្បីផ្តល់រសជាតិ។

ដួសបាយដាក់៤ចានបន្ទាប់មកដួសបន្លែ និងចំណិតសាច់ទ្រូងមាន់ពីលើបាយ បន្ទាប់មក​ស្រូបជាមួយទឹកជ្រលក់ធារីយាគី ដើម្បីផ្តល់រសជាតិ។

ការវិភាគសារធាតុបំប៉នក្នុងពេលញ៉ាំម្តង៖

កាល់ឡូរីប្រូតេអ៊ីនខ្លាញ់កាបូនអ៊ីដ្រាត
32034 g5 g12 g


km-KH | 2017-11-21 23:00:29 | NAMP2HLASPX02