កាល់ឡូរី

Print
កាល់ឡូរី
កាល់ឡូរី និងមូលដ្ឋានទម្ងន់រាងកាយ

កាល់ឡូរី

  • ជាបណ្តុំថាមពលដែលរាងកាយរបស់អ្នក
    ប្រើប្រាស់​ដើម្បីផ្តល់កម្លាំងដ
    ល់មុខងារ និង​សកម្មភាព​របស់​រាងកាយ។
  • ត្រូវបានបង្កើតឡើងពីប្រូតេអ៊ីន
    ខ្លាញ់ និងកាបូអ៊ីដ្រាត​ដែលមានន
    ៅក្នុងអាហារ និងភេសជ្ជៈ​របស់យើង។
  • មានតំរូវការចាំបាច់សម្រាប់ការបំ
    ពេញមុខងារមូលដ្ឋានរបស់រាងកាយ​ដូ
    ចជា ការជួយរក្សាឲ្យ​មុខងារ​បេះដូង
    ខួរក្បាល និងសួត (ហៅថា
    មេតាប៉ូលិសមូលដ្ឋាន) ដំណើរការល្អ។
  • មានសារសំខាន់ណាស់ក្នុងការផ្តល់ថាមពល
    ដល់សកម្មភាព – ចាប់ពីកាយវិការតូច
    បំផុត​រហូត ដល់​រត់ចម្ងាយ​ 5
    ម៉ាលយ៍។

កាល់ឡូរីមួយចំនួនដែលយើងត្រូវការប្រចាំថ្ងៃ
គឺអាស្រ័យលើ​ទំងន់ខ្លួនរបស់យើង ម៉ាសសាច់ដុំដែ
លយើង​មាន និងកម្រិតសកម្មភាពរបស់យើង។

ប្រសិន​បើអ្នកញ៉ាំកាល់ឡូរីច្រើនជាងតម្រូវការរបស់រា
ងកាយអ្នក នោះ​កាល់ឡូរីដែលលើសទាំងនោះ​នឹង​រក្សា​
ទុក​ទៅជា​ខ្លាញ់។
ប្រសិនបើអ្នកញ៉ាំកាល់ឡូរីតិចជាងតម្រូវការរបស់រាង
កាយអ្នក នោះកាល់ឡូរីដែលបានរក្សាទុកពីមុន (ខ្លាញ់)
នឹងត្រូវប្រើដើម្បីផ្តល់ជាថាមពលបន្ថែមវិញ។

500 ក្រាម = ប្រហែល​ 3,500កាល់ឡូរី

ដើម្បីសម្រកទម្ងន់

តាមរយៈការកាត់បន្ថយ 500 កាល់ឡូរីក្នុងមួយថ្ងៃ អ្នកនឹងកាត់បន្ថយកាល់ឡូរីសរុបចំនួន 3,500 ក្នុងមួយសប្តាហ៍​ពោលគឺនាំឲ្យសម្រកខ្លាញ់ក្នុងរាងកាយអ្នកបានជិត 500g។ ប៉ុន្តែ មិនត្រូវញ៉ាំកាល់ឡូរីតិចជាង 1,200 ក្នុងមួយថ្ងៃ​ឡើយ។*

ប្រសិនបើអ្នកចង់សម្រកទម្ងន់ច្រើនជាង 0.5kg ក្នុងមួយសប្តាហ៍ អ្នកនឹងចាំបាច់ត្រូវកាត់បន្ថយ​ការញ៉ាំ​កាល់ឡូរីបន្ថែមទៀត* ឬបង្កើនបរិមាណកាល់ឡូរីដែលអ្នកដុត​ដោយធ្វើការហាត់ប្រាណនោះ។

ដើម្បីរក្សាទម្ងន់

ធ្វើឲ្យមានតុល្យភាពរវាងកាល់ឡូរីដែលទទួលបានពីអាហារ និងភេសជ្ជៈ​ដែលមានកាល់ឡូរីច្រើន។ **

ចំពោះស្រ្តី អ្នកនឹងត្រូវការ 25 កាល់ឡូរី សម្រាប់គ្រប់ទម្ងន់រាងកាយ (ស្រ្តីដែល​មានទម្ងន់ 68 គីឡូ ត្រូវការកាល់ឡូរីប្រហែល 1,800 ក្នុងមួយថ្ងៃ។)

ចំពោះបុរស អ្នកនឹងត្រូវការ៣០កាល់ឡូរី សម្រាប់គ្រប់ ទម្ងន់រាងកាយ (បុរសដែល​មានទម្ងន់ 90 គី​ឡូត្រូវការកាល់ឡូរីប្រហែល 2,800 ក្នុងមួយថ្ងៃ។)

*ប្រភព៖ "គោលការណ៍ណែនាំរបបអាហារសម្រាប់ពលរដ្ឋអាមេរិក ឆ្នាំ២០០៥" របស់ក្រសួងសុខាភិបាល និង​សេវាមនុស្សសហរដ្ឋអាមេរិក ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។
**ប្រភព៖ "គោលការណ៍ណែនាំរបបអាហារសម្រាប់ពលរដ្ឋអាមេរិក ឆ្នាំ២០០៥។ ក្រសួងសុខាភិបាល និង​សេវាមនុស្សសហរដ្ឋអាមេរិក ក្រសួងកសិកម្មសហរដ្ឋអាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​



km-KH | 2019-04-21 19:31:40 | NAMP2HLASPX01