អត្ថប្រយោជន៏ពីរបៀបរស់នៅដ៏សកម្មដែលផ្តល់សុខភាពល្អ
កាត់បន្ថយភាពតានតឹង:

កម្រិតខ្ពស់នៃភាពតានតឹងអាចធ្វើឲ្យអ្នកឡើងទំងន់ និងស្រកទំងន់ដោយមានការលំបាកណាស់ ដូចច្នេះសូមររកពេលវេលាសម្រាប់ហាត់ប្រាណដែលវាមានសារៈសំខាន់បំផុត។ភាពតានតឹងជាញឹកញាប់បណ្តាលឲ្យបរិភោគអាហារលើស ដែលធ្វើឲ្យអ្នកឡើងទំងន់។​ លំហូរនេះអាចបង្កើនភាពតានតឹង។

ពង្រឹងការងារ/ ផលិតភាពរបស់ជីវិត

តាមការសិក្សាបានបង្ហាញថាបន្ទាប់ពីការធ្វើលំហាត់ប្រាណ ខួរក្បាលរបស់យើងគឺធ្វើការខ្លាំង ហើយធ្វើឲ្យយើងងាយស្រួលក្នុងការរៀន ហើយរក្សាការចងចាំ ។ ធ្វើការសម្រាកបន្តិចនៅពេលដែលអ្នកមានអារម្មណ៍ថាហត់ ដែលវាអាចឲ្យអ្នកមានការផ្តោតអារម្មណ៏ និងមានផលិតភាព។

ពង្រឹងទំនុកចិត្ត
<>brនៅពេលដែលអ្នកធ្វើការខិតខំប្រឹងប្រែងដើម្បីពង្រឹងខ្លួនឯងតាមរយៈការធ្វើបង្កើនសកម្មជាងមុន នោះទំនុកចិត្តរបស់អ្នកនឹងមានការកើនឡើង។ ផ្លូវវិជ្ជមានថ្មីរបស់អ្នក អាចបញ្ចុះបញ្ចូលអ្នកដែលនៅជុំវិញខ្លួនអ្នកឲ្យមានការផ្លាស់ប្តូរជាវិជ្ជមានផងដែរ។

ពង្រឹងអារម្មណ៍ និងសុខុមាលភាព :

ការមានសកម្មភាពជំរុញឲ្យអ្នកបញ្ចេញជាតិពុលនៅក្នុងរាងកាយ។


km-KH | 2019-07-17 22:27:17 | NAMP2HLASPX04