ញ៉ាំដើម្បីប្រកួត

Print
ញ៉ាំដើម្បីប្រកួត

John Heiss of Herbalife ពន្យល់ពីរបៀប “ញ៉ាំដើម្
បីប្រកួត – មូលហេតុទាំង 5 ដែលអត្តពលលិក​មាន​អំណត់ត្រូវ
ការជំរុញ 24/7។”

 1. អត្តពលលិក​ត្រូវការផ្តល់កម្លាំងនៅពេលព្រឹកដោ
  យសារកម្លាំងបម្រុងដែលបានរក្សាទុកនឹង​ធ្លាក់ ចុះ​
  នៅពេលយប់យ៉ាងលឿន។ ការហ្វឹកហាត់ និងការ
  ប្រកួត​ចំណាយកម្លាំងយ៉ាងច្រើន​នៅក្នុង​រាងកាយ និ
  ងការចាប់ផ្តើមថ្ងៃមួយ​ដោយញ៉ាំអាហារសុខភាពដែ
  លមានកាបូអ៊ីដ្រាត ប្រូតេអ៊ីន វីតាមីន និងសារធាតុ
  រ៉ែ ផ្តល់មូលដ្ឋានអាហារបំប៉នរឹងសម្រាប់សកម្មភាព។
 2. ការផ្តល់ជាតិទឹក គឺជាតម្រូវការយ៉ាងសំខាន់ដែលម
  នុស្សទាំងអស់ចែករំលែកគ្នា។ ដោយសារការ ផ្តល់
  ជាតិទឹកមានឥទ្ធិពលដោយផ្ទាល់ដល់សកម្មភាពអត្
  តពលកម្មកាន់តែមាន​សារសំខាន់ថែម ទៀតសម្រា
  ប់អត្តពលលិករក្សាទុកកម្រិតជាតិទឹកមិនឲ្យអស់ ជា
  ពិសេសនៅពេលត្រូវការ។ ការផ្តល់ជាតិទឹកមានសា
  រសំខាន់ណាស់ ដូចជាទឹកអេឡិចត្រូលីត (electrolytes)
  ដែលមាន​អំបិលសំខាន់សម្រាប់រាងកាយដែលគាំទ្រ
  ដល់ដំណើរការត្រឹមត្រូវរបស់សាច់ដុំ និងជួយគ្រប់គ្រ
  ង​សីតុណ្ហភាពក្នុងរាងកាយ។
 3. កាបូអ៊ីដ្រាត ផ្តល់កម្លាំងបឋមនៅពេលហាត់ប្រាណ
  ហើយកាបូអ៊ីដ្រាតទាំងនេះ​មាន សារសំខាន់ក្នុងការ
  រក្សាដំណើរការរបស់រាងកាយ។ ក្នុងការប្រកួតមាន
  អំណត់ កាល់ឡូរី​ គឺជាស្តេច ហើយការមានកាល់ឡូ
  រីគ្រប់គ្រាន់មានសារសំខាន់​សម្រាប់សកម្មភាព។ ត្រូ
  វប្រាកដមានកាបូអ៊ីដ្រាតច្រើនទាំងមុនពេល និងនៅ
  ពេលប្រកួតជាកត្តាសំខាន់ ហើយអាហារបំប៉ន​ត្រឹម
  ត្រូវក៏ជួយ បន្ថយរយៈពេលសង្រ្គោះកម្លាំង ដែលមា
  នសារសំខាន់ណាស់នៅក្នុងព្រឹត្តិការណ៍​ប្រកួតច្រើ
  នថ្ងៃ។ ការប្រើប្រាស់ភេសជ្ជៈកាបូអ៊ីដ្រាតអេឡិចត្រូ
  លីតនៅក្នុងការប្រកួតជារឿយៗ មានសារំខាន់ណា
  ស់សម្រាប់អត្តពលលិកមានអំណត់ដើម្បីបន្តសកម្
  មភាពបានយូរ។
 4. ក្រោយពីការប្រកួត រាងកាយត្រូវការអត្រាត្រឹមត្រូវ
  របស់កាបូអ៊ីដ្រាត និងប្រូតេអ៊ីន​ដើម្បីចាប់ផ្តើម​ស
  ង្រ្គោះកម្លាំងមកវិញ។ ការសង្រ្គោះកម្លាំងមានពីរផ្នែក
  និងតម្រូវការកាបូអ៊ីដ្រាតដើម្បីជំនួស​ការរក្សាទុក
  glycogen ព្រមទាំងប្រូតេអ៊ីន​សម្រាប់ការកសាងសា
  ច់ដុំដែលខូចខាតជាថ្មី។
 5. ការផ្តល់សារធាតុបំប៉នបន្ថែមក៏អាចមានអត្ថប្រយោ
  ជន៍ផងដែរ ប្រសិនបើអត្តពលលិក​ត្រូវការ​សារធាតុ
  បំប៉នខ្លាំង ដែលខ្លួនមិនអាចបំពេញដោយញ៉ាំតែអា
  ហារមួយមុខបាននោះ។ ប៉ុន្តែ មានការនិយាយថា
  ជាប្រការសំខាន់ត្រូវចងចាំថា ការផ្តល់សារធាតុបំប៉
  នបន្ថែម គឺថាផ្តល់បន្ថែម ទៅក្នុងអាហារសុខភាពជា
  ទៀងទាត់។ គ្រប់អត្តពលលិកទាំងអស់គួរទទួលបា
  ន​កាល់ឡូរី និង សារធាតុបំប៉នច្រើនពីអាហារទាំង
  មូល ដែលជាប្រភពសុខភាពចម្បង​របស់​កាបូអ៊ី
  ដ្រាតសុខភាព ដូចជាគ្រាប់ធញ្ញជាតិទាំងមូល ផ្លែ
  ឈើ និងបន្លែ និងប្រូតេអ៊ីនទទួលបាន​ពី​សាច់មិន
  មានខ្លាញ់ បសុបក្សី ត្រី ផលិតផលពីទឹកដោះគោ
  មានខ្លាញ់ទាប និងប្រភពរុក្ខជាតិ​ដូចជា​សណ្តែក
  សៀងជាដើម។


km-KH | 2019-09-18 16:56:23 | NAMP2HLASPX01