របៀបប្រយុទ្ធនឹងការញ៉ាំតាមអារម្មណ៍

Print
how-to-beat-emotional-eating

របៀបប្រយុទ្ធនឹងការញ៉ាំតាមអារម្មណ៍

តើអ្នកចិញ្ចឹមក្រពះ ឬកំដរអារម្មណ៍របស់អ្នក? ជារឿយៗ
ចម្លើយគឺទាំងពីរ។ យើងត្រូវការញ៉ាំដើម្បី​ផ្តល់​កម្លាំងដល់
រាងកាយ ប៉ុន្តែ ពេលខ្លះយើងញ៉ាំដើម្បីបំពេញចិត្តអារ​ម្មណ៍
របស់យើង។ វាអាចជាអាហារ​ពិសេស ដោយសារយើងស
ប្បាយ កើតទុក្ខ ឬមិនធុញទ្រាន់ ប៉ុន្តែ នៅពេលយើង​មាន
ហេតុណាមួយ ជាជាង​​ការស្រេកឃ្លានរបស់រាងកាយ នោះ
ជា​ការញ៉ាំតាមអារម្មណ៍។

ការញ៉ាំនៅពេលណាដែលយើងមិនឃ្លានពិតគឺជាវិធីប្រាក
ដមួយថា បន្ថែមកាល់ឡូរីមិនចាំបាច់ (និងគីឡូ!) ដែលអាច
បំផ្លាញយ៉ាងលឿន​ដល់កម្មវិធីគ្រប់គ្រងទម្ងន់របស់អ្នក។

ដូច្នេះ តើអ្នកប្រយុទ្ធនឹងការញ៉ាំតាមអារម្មណ៍ដោយរបៀប
ណា? ដឹងពីភាពខុសគ្នា បន្ទាប់ពីគ្រប់គ្រងវា។

ការដឹងពីភាពខុសគ្នា៖

  1. ការញ៉ាំតាមអារម្មណ៍កើតមានភ្លាមៗ ការស្រេកឃ្លា
    នរបស់រាងកាយមានបន្តិចម្តងៗ។
  2. ទោះបីជាអ្នកឆ្អែត អ្នកអាចនៅតែបន្តញ៉ាំ ប្រសិន
    បើដើម្បីឲ្យអស់ចំណង់។
  3. ប្រសិនបើក្រពះរបស់អ្នកកំពុងកូររកអាហារ អ្នកនឹ
    ងញ៉ាំអ្វីមួយស្ទើរតែទាំងអស់ដើម្បីបំពេញ​ការស្រេ
    កឃ្លាន។ ប្រសិនបើអ្នកចង់ញ៉ាំអាហារជាក់លាក់
    ដូចជា ការ៉េម សូកូឡា ឬនំស្រួយ​ដំឡូងបារំាង
    នោះអ្នកប្រហែលជាញ៉ាំដើម្បីកំដរអារម្មណ៍ទេ។
  4. ការញ៉ាំតាមអារម្មណ៍ដូចថា អ្នកត្រូវការញ៉ាំអាហារ
    ដែលអ្នកចង់ញ៉ាំភ្លាមៗ ប៉ុន្តែ​ ប្រសិនបើជា​
    ការស្រេកឃ្លានរបស់រាងកាយវិញ នោះអាចរង់ចាំ។
  5. អ្នកអាចមានអារម្មណ៍ខុសឆ្គងក្រោយពីការញ៉ាំតា
    មអារម្មណ៍ ប៉ុន្តែ ប្រសិនបើរាងកាយរបស់អ្នក​ស្រេ
    កឃ្លាន អ្នកមិនមានអារម្មណ៍ខុសឆ្គងឡើយ។

ការគ្រប់គ្រងការញ៉ាំតាមអារម្មណ៍៖

  1. ពិនិត្យមើល ប្រសិនបើអ្នកអាចដឹងមូលហេតុដែល
    នាំឲ្យអ្នកចង់ញ៉ាំតាមអារម្មណ៍។
  2. បន្លប់ចិត្តចង់ញ៉ាំដោយធ្វើអ្វីមួយផ្សេងវិញ – ព្យា
    យាមដើរ ធ្វើការងារផ្ទះ ឬនិយាយជាមួយមិត្តភ័ក្តិ។
  3. រកអាហារល្អដែលជួយដល់សុខភាព ដូច្នេះ នៅពេ
    លចង់ញ៉ាំ អ្នកមានជម្រើសថា មិនមែនជា​អាហារមិ
    នមានសារធាតុបំប៉ន។
  4. ប្រសិនបើអ្នកតមអាហារ ត្រូវតែមិនញ៉ាំអាហារមិន
    មានសុខភាពទាំងអស់ នោះអាចធ្វើឲ្យមាន​គ្រោះ
    ថ្នាក់ច្រើនជាងមិនគ្រោះថ្នាក់។ ឧទាហរណ៍ ប្រសិ
    នបើអ្នកមិនអាចរស់នៅដោយគ្មានសូកូឡា​បាន
    មិនត្រូវបដិសេធខ្លួនឯងមិនញ៉ាំទាំងស្រុងនោះឡើ
    យ។ ញ៉ាំមួយចំណែកតូចណាមួយ បន្ទាប់មក​ទុក
    វាឲ្យឆ្ងាយទៅ។ ញ៉ាំខ្លះ មិនមែនអត់ញ៉ាំទាំងស្រុង
    នោះឡើយ។
  5. ពេលខ្លះ វាគ្រាន់តែជារសជាតិដែលអ្នកត្រូវការប៉ុ
    ណ្ណោះ។ ដូច្នេះ ព្យាយាមសាកញ៉ាំតែប៉ុន្មានម៉ាត់​
    បានហើយ។ អ្នកនឹងចងចាំពីបទពិសោធន៍ពេញ
    ចិត្តជាជាងអារម្មណ៍ខុសឆ្គង ក្រោយពី​អ្នកបាន
    ញ៉ាំអស់មួយកញ្ចប់!

ប្រសិនបើអ្នកដឹង អ្នកកំពុងតែញ៉ាំតាមអារម្មណ៍ ចូរចងចាំថា
ទោះជាអ្នកជ្រើសរើសអាហារណាក៏ដោយ ត្រូវតែរៀនពីរបៀ
បគ្រប់គ្រងការញ៉ាំ និងញ៉ាំក្នុងបរិមាណសមល្មម។

សរសេរដោយ Susan Bowerman, MS, RD, CSSD.



km-KH | 2019-04-21 19:04:33 | NAMP2HLASPX01