ធាត់-ស្គម

Print
ធាត់-ស្គម

ធាត់-ស្គម? តើអ្នកចង់ស្គម ឬធាត់?

ពីខាងក្រៅ អ្នកអាចមើលទៅស្គមប៉ុន្តែ ការពិតអ្នកនៅតែធាត់។
នេះហៅថា ធាត់មើលទៅស្គម។

“ធាត់មើលទៅស្គម”។ ពាក្យនេះសំឡេងដូចជាផ្ទុយគ្នា ដូចជា
“ដំរី កំពឹស” ឬ “ត្រជាក់ក្តៅ”។ ប៉ុន្តែ ខ្ញុំជួបអ្នក​ស្គមធាត់គ្រប់ពេល
ពោលគឺពួកគាត់ជាមនុស្សដែលមើលទៅហាក់ដូចជាមានទម្ង
ន់ត្រឹមត្រូវហើយ ប៉ុន្តែបែរជាពួកគាត់​មានខ្លាញ់ក្នុងរាងកាយ
លើសច្រើនទៅវិញ។ ហើយនេះពិបាកនឹងជឿណាស់ បើតាម​
បច្ចេកទេសមនុស្សមួយ​ចំនួនក្នុងចំណោមពួកគាត់ធាត់ខ្លាំង។
វាមិនត្រឹមត្រូវឡើយដែលអ្នកគិតថា មនុស្ស​ធាត់ខ្លាំងទាំងអស់
ជាមនុស្សមានមាឌធំនោះ។ ការធាត់ខ្លាំងមានន័យធម្មតាថា
មនុស្សណាម្នាក់​មាន​ខ្លាញ់​ច្រើនខ្លាំង ដោយមិនគិតពីទម្ងន់ដែ
លមនុស្សនោះអាច ធាត់មើលទៅស្គមឡើយ។ ដូច្នេះ ទោះបី
ជាទម្ងន់ រាងកាយ​ធ្លាក់ចុះក្នុងកម្រិត “ធម្មតា” ក៏ដោយ
ក៏មនុស្សមនុស្សម្នាក់នៅតែធាត់ខ្លាំង។ ឬប្រើវិធីម្យ៉ាងទៀត
គឺទម្ងន់ធម្មតា + ខ្លាញ់ច្រើនក្នុងរាងកាយ = “ធាត់មើលទៅស្គម”។

ការពិតគឺថា ទម្ងន់ខ្លួន ជាទូទៅ មិនសុទ្ធតែត្រូវគ្នាជាមួយនឹង
ខ្លាញ់នៅក្នុងរាងកាយឡើយ។ ដូចគ្នានេះដែរ អ្នកមិនអាចស
ន្និដ្ឋានថា មនុស្សមាឌ “ធំ” ម្នាក់​នឹងមានខ្លាញ់លើសច្រើនឡើយ
ហើយអ្នកក៏មិនអាច​សន្និដ្ឋានថា មនុស្សណាម្នាក់មើលហាក់
ដូចជាមានទម្ងន់ធម្មតាដែរឬយ៉ាងណាឡើយ។

វិធីតែមួយគត់ក្នុងការញែកបញ្ហានេះគឺ​តាមរយៈការវិភាគស
មាសធាតុរាងកាយរបស់មនុស្សម្នាក់ មានន័យថា ត្រូវកំណ
ត់បរិមាណចំនួនជាលិកាដែលមានជាតិខ្លាញ់ប៉ុន្មាន មិនមា
នខ្លាញ់ប៉ុន្មាន។ ធ្លាប់បានធ្វើរួចមកហើយ ភាគរយខ្លាញ់​នៅ
ក្នុងរាងកាយ​អាចធ្វើការប្រៀបធៀបជាមួយភាគរយមធ្យមរំ
ពឹងទុក ដែល​មានប្រមាណ 15-20% សម្រាប់បុរសវ័យក្មេង
និង 22-25% សម្រាប់ស្រ្តីវ័យក្មេង (នៅពេលមនុស្សមានវ័យ
ចាស់ នោះខ្លាញ់​ជាមធ្យមក្នុងរាងកាយកើនឡើង)។

ថ្មីៗនេះ ខ្ញុំ​ថ្លឹងអតិថិជនស្រីវ័យក្មេងរបស់ខ្ញុំ (ដែលមានទម្ងន់
55 kg ហាក់ដូចជាសមស្របសម្រាប់កម្ពស់ 163 cm) – ហើ
យបានរកឃើញថា មានខ្លាញ់ច្រើនក្នុងរាងកាយដល់ទៅ 39%។

ហេតុអ្វីមានបញ្ហានេះ? ប្រសិនបើមនុស្សម្នាក់មើលទៅប្រសើរ
តើមានភាពខុសគ្នាអ្វីខ្លះដែលធ្វើអោយមនុស្ស​នោះ​មានខ្លាញ់
ច្រើនខ្លាំង? ចម្លើយគឺថា ការមានខ្លាញ់ច្រើនខ្លាំងមិនមែនមាន
ន័យថា មិនមាន​សុខភាពល្អឡើយ។ សម្រាប់កិច្ចការមួយ មនុ
ស្សដែលមើលទៅ “ស្គមនៅខាងក្រៅ ប៉ុន្តែធាត់នៅខាងក្នុង”
អាចជាអ្នកអង្គុយនៅមួយកន្លែងយូរ។ ដោយសារពួកគាត់មិ
នហាត់ប្រាណច្រើន ទើបពួកគាត់​ត្រូវពឹងផ្អែក​លើ​ការកំហិត
កាល់ឡូរីតែមួយមុខ ដើម្បីឲ្យទម្ងន់ស្រក ក្រៅពីការរក្សាទម្ង
ន់ត្រឹមត្រូវ​តាមរយៈ​ការរួមបញ្ចូល​របបអាហារសុខភាព និង​
របៀបរស់យ៉ាងរស់រវើក។ ខ្លាញ់ក្នុងរាងកាយច្រើនខ្លាំង ជាពិ
សេស ប្រសិនបើ​រាងកាយមានខ្លាញ់នៅជុំវិញផ្នែកកណ្តាល
រាងកាយ អាចបង្ក​បញ្ហាកាន់តែច្រើនផងដែរ។

ដំណឹងល្អគឺថា នៅពេលខ្ញុំពន្យល់ប្រាប់អតិថិជនអំពីគ្រប់វិធី
ទាំងអស់ដែលនាំឲ្យមានបញ្ហាទាំងនេះ។ ជាមួយអតិថិជនរ
បស់ខ្ញុំ ខ្ញុំបានពន្យល់ថា អត្រាមេតាប៉ូលិសនៅសល់ ពោលគឺ​
កាល់ឡូរីមួយចំនួន​ក្នុងខ្លួន​របស់គាត់ត្រូវការជារៀងរាល់ថ្ងៃ
ដើម្បីបំពេញមុខងារមូលដ្ឋានជាច្រើន ត្រូវកំណត់ដោយចំនួ
នម៉ាស​ដងខ្លួនមិនមានខ្លាញ់ដែលគាត់មាន។ ដោយសារទ
ម្ងន់ម៉ាសដងខ្លួនមិនមានខ្លាញ់នីមួយៗ​ដុតកាល់ឡូរី​ប្រហែ
លជា 14 ក្នុងមួយថ្ងៃ ខ្ញុំបានកំណត់អត្រាមេតាប៉ូលិស​របស់
គាត់មានកាល់ឡូរីមិនគ្រប់គ្រាន់ចំនួន 1000 ក្នុងមួយថ្ងៃ។
ហើយដោយសារគាត់មិនហាត់ប្រាណច្រើន គាត់មិនបាន
ដុតកាល់ឡូរីទាំងមូលច្រើន​ជាងកាល់ឡូរីរាល់ថ្ងៃឡើយ។
តាមការអនុវត្ត ខ្ញុំអាចយល់បានថា បន្តមាននៅក្នុងក្បាល
របស់គាត់ - “ហេតុអ្វីខ្ញុំត្រូវញ៉ាំតិចបំផុត ដើម្បីឲ្យខ្ញុំស្រកទម្ងន់!”

កិច្ចការប្រសើរបំផុតមួយដែលមនុស្សធាត់មើលទៅស្គមអា
ចធ្វើបាន គឺ​ត្រូវឲ្យសកម្មឡើង ហើយជាពិសេស ​ដើម្បី​ចាប់ផ្តើម​
ការបណ្តុះបណ្តាលពីកម្លាំង។ ប្រូតេអ៊ីនគ្រប់គ្រាន់​មានសារសំ
ខាន់ផងដែរ ដើម្បីជួយពង្រឹង​សាច់ដុំ។ នោះនឹងផ្លាស់ប្តូរសមា
សធាតុក្នុងរាងកាយ​ដោយសារម៉ាសដងខ្លួនមិនមានខ្លាញ់ច្រើន
ឬខ្លាញ់​តិច ពោលគឺនឹងបង្កើនអត្រាមេតាប៉ូលិសដែលនៅសល់។
ហើយ​អាច​ផ្លាស់ប្តូរមនុស្សម្នាក់ពី “ធាត់គ្មានជាតិ ខ្លាញ់” ទៅ
“ស្គមសម”។

សរសេរដោយ Susan Bowerman, MS, RD, CSSD.



km-KH | 2019-09-18 17:27:09 | NAMP2HLASPX04