សែ្វងរកការហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នក

Print
HERBALIFE_HAL_4279

តើអ្នកកំពុងស្វែងរកការហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នក? តើការហាត់ប្រាណធានានូវលទ្ធផលយ៉ាងណា? ខ្ញុំបានឮគ្រប់ពេលវេលាពីមនុស្សដែលចង់ ‘ហាត់ប្រាណដ៏ល្អឥតខ្ចោះ’ ។ ខ្ញុំនៅទីនេះដើម្បីប្រាប់អ្នកថា វាគ្មានការហាត់ប្រាណដែលល្អឥតខ្ចោះទេ គឺអាស្រ័យលើអ្នកគិតថាការហាត់ប្រាណមួយណាដែលសាកសមនឹងអ្នក។

ការហាត់ប្រាណដែលសាកសមគឺ ការហាត់ប្រាណណាដែលអ្នក រីករាយជាមួយ ហើយធ្វើវាក្នុងថ្ងៃនីមួយៗ។ ពេលខ្លះរឿងសាមញ្ញៗអាចជាការពិត -ប្រសិនបើអ្នកស្រឡាញ់អ្វីមួយ អ្នកនឹងធ្វើវាជាញឹកញាប់! ហើយប្រសិនបើអ្នកស្អប់ការហាត់ប្រាណណាមួយ អ្នកនឹងជៀសវាងវា។

ប្រសិនបើអ្នកស្អប់ការរត់ កុំធ្វើឲ្យវាក្លាយជាផ្នែកមួយនៃកាលវិភាគរបស់អ្នក។ នៅពេលដែលវាមកដល់ពេលវេលាដែលការធ្វើលំហាត់ប្រាណ ហេតុអ្វីបានជាអនុញ្ញាតឲ្យវាធ្វើឲ្យអ្នកមិនសប្បាយចិត្ត?

នៅពេលដែលមនុស្សចូលរួមនៅក្នុងស្តាយនៃការហាត់ប្រាណ ដែលពួកគេមិនចូលចិត្ត នោះវានឹងកើតឡើងនូវលេសក្នុងការឈប់ហាត់ប្រាណទាំងអស់គ្នា។ ការហាត់ប្រាណផ្ទាល់ខ្លួនគឺគ្រាន់តែជាកីឡាណាមួយប៉ុណ្ណោះ ហើយអត្តពលិកម្នាក់ដែលស្រឡាញ់អ្វីដែលគេអាចធ្វើបាន នោះតែងតែជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់។

ប៉ុន្តែប្រសិនបើនរណាម្នាក់គិតថាគេស្អប់ការហាត់ប្រាណទាំងអស់ សូមឲ្យខ្ញុំជួយអ្នកក្នុងការស្វែងរកការហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នក។ ខាងក្រោមនេះជាសំណួរដ៏ល្អបួនដើម្បីសួរខ្លួនឯងក្នុងការស្វែងរកការហាត់ប្រាណដ៏ល្អឥតខ្ចោះ។

តើអ្នកពូកែខាងអ្វី?

ទំនុកចិត្តគឺជាគន្លឹះក្នុងលទ្ធផលដ៏អស្ចារ្យនេះ ដូច្នេះគិតអំពីជំនាញរបស់អ្នក។ ប្រសិនបើអ្នកពូកែហែលទឹក សូមចំណាយពេលធ្វើវាទៅ។ ប្រសិនបើអ្នកស្រលាញ់ការរាំ ដូចច្នេះអ្នកគួរចុះឈ្មោះរៀនរាំ ។

នៅពេលដែលអ្នកមានសកម្មភាពជាលក្ខណៈធម្មជាតិ ទាំងនោះគឺជាឱកាសល្អ ព្រោះវាធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។ សូមប្រាកដថាអ្នកត្រូវតែហ្វឹកហាត់ភាពទន់ខ្សោយនៅពេលខ្លះផងដែរ។ យើងទាំងអស់គ្នាចង់ក្លាយជាបុគ្គលមានរាងស្អាត។

សរុបមក រជ្រើសរើសយកអ្វីដែលអ្នកចូលចិត្ត ហើយនឹងក្លាយជាការហាត់ប្រាណដ៏ល្អបំផុតសម្រាប់អ្នក។

តែងតែមានភាពវិជ្ជមានអំពីសកម្មភាពមានន័យថាអ្នកអាចនឹងជម្រុញឲ្យក្រុមគ្រួសារនិងមិត្តភក្តិរបស់អ្នកចាប់ផ្តើមជាមួយអ្នក។

តើអ្នកធ្លាប់ចូលចិត្តអ្វីកាលអ្នកនៅយុវ័យ?

ប្រសិនបើអ្នកមិនបានធ្វើសកម្មភាពអស់រយៈពេលពីរ បីឆ្នាំ ឬច្រើនជាងនេះ ចូរគិតអំពីអ្វីដែឡអ្នកធ្លាប់ចូលចិត្តនៅពេលអ្នកនៅក្មេង។ ប្រសិនបើកាលនៅវិទ្យាល័យ អ្នកធ្លាប់លេងបាល់បោះ ប៉ុន្តែមានអារម្មណ៏ថាហត់ ហេតុអ្វីបានជាមិនកាន់បាល់ ហើយស៊ុតវា ឬចូលរួមក្នុងការប្រកួតលីកណាមួយជាមួយមនុស្សពេញវ័យ?

វាជាការងាយស្រួលក្នុងការធ្វើវា ទោះបីជាមានកាលវិភាគមមាញឹក និងមិនយកចិត្ដទុកដាក់លើសុខភាពក៏ដោយ ប៉ុន្តែ ការចូលរួមហ្គែមមួយចំនួនអាចជួយឲ្យអ្នកមានអារម្មណ៍ថាមានថាមពលកាន់តែច្រើន។

តើអ្វីទៅជាគោលដៅរបស់អ្នក

ចូរគិតអំពីអ្វីដែលអ្នកចង់សម្រេចបាន។ ប្រសិនបើអ្នកកំពុងសម្លឹងមើលការពង្រឹងសុខភាព នោះការជ្រើសរើសសកម្មភាពគឺមិនមែនជាបញ្ហាទេ។ ទោះយ៉ាងណាប្រសិនបើអ្នកចង់រត់ឲ្យចប់ នូវចំនួន 5K អ្នកនឹងត្រូវធ្វើសកម្មភាពកាន់តែច្រើន ឬប្រសិនបើអ្នកចង់ទទួលបាននូវសាច់ដុំ អ្នកត្រូវតែធ្វើការហ្វឹកហាត់ធ្ងន់ៗ ដែលជាមូលដ្ឋាន។

តើពេលវាលាប៉ុន្មានដែលអ្នកអាចនឹងចំនាយ

សំនួរដែលទាក់ទងនឹងការប្តេជាចិត្តគឺតែងតែពិបាករកចម្លើយ។ អ្នកត្រូវតែប្រាកដនិយមហើយទទួលស្គាល់ការទទួលខុសត្រូវបច្ចុប្បន្នរបស់អ្នក។ ប្រសិនបើអ្នករៀបចំផែនការជាក់លាក់សម្រាប់ការហាត់ប្រាណក្នុងថ្ងៃនីមួយៗ នោះអ្នកត្រូវមានការច្នៃប្រឌិតដើម្បីធានាថាអ្នកនឹងលៃលកពេលវាលាដើម្បីធ្វើវា។

ខ្ញុំតែងតែណែនាំមនុស្សឲ្យចាប់ផ្តើមបន្តិចម្តងៗ​ ប្រសិនបើអ្នកតាំងចិត្តចំនាយពេល 20 នាទីក្នុងមួយថ្ងៃ ហើយធ្វើវា នោះជំនឿចិត្តរបស់អ្នកនឹងពង្រឹង ហើយទទួលបានលទ្ធផលល្អ។ បើសិនជាអ្នកចាប់ផ្តើមជាមួយតាំងចិត្តចំនាយពេលច្រើនពេក ហើយមិនអាចធ្វើវា នោះអ្នកប្រកដជាឈប់ការហាត់ប្រាណនោះដោយខ្លួនឯង។

***
អ្វីដែលសំខាន់បំផុត គឺការយល់ដឹងថា អ្នកត្រូវតែធ្វើវវាជារៀងរាល់សប្តាហ៍ ព្រោះការឆ្លើយតបដ៏ល្អបំផុតរបស់រាងកាយរបស់អ្នក កើតឡើងនៅពេលដែលយើងបង្កើតបានជាទម្លាប់ដែលផ្តល់សុខភាពល្អ។ ជ្រើសរើសយកអ្វីដែលអ្នកចូលចិត្ត ប្រសិនបើអ្នកចង់រក្សាការទទួលបានលទ្ធផលល្អ។

Remember to give each new activity a fair try before deciding if it’s love or hate. Sometimes, the things we think we hate become the things we eventually love (and that’s especially true if you start seeing results!). Six weeks is a good amount of time to decide if you can commit to an activity long-term. The first few weeks of any new activity are a learning phase, so patience is the key.

To really find the best workout for you, just keep trying new things until you fall in love with one!

***

និពន្ធដោយ Samantha Clayton, AFAA, ISSA ។ Samantha គឺជានាយកផ្នែកការអប់រំកាយសម្បទារបស់ Herbalife



km-KH | 2019-06-20 02:23:34 | NAMP2HLASPX03