ការហាត់ប្រាណដោយឥតគិតថ្

Print
free-fitness

តើអ្នកកំពុងរឹតត្បិតលើថវិការហើយចង់បានរូបរាងស្អាតមែនទេ? ប្រសិនបើចម្លាយគឺយល់ព្រមមែននោះ ខ្ញុំមានការហាត់ប្រាណដោយឥតគិតថ្លៃសម្រាប់អ្នក!

មនុស្សជាច្រើនបានចាប់ផ្តើមឆ្នាំថ្មីជាមួយគោលដៅការហាត់ប្រាណដ៏ធំ- ពួកគេមានផែនការដើម្បីចូលរួមក្នុងការហាត់ប្រាណក្នុងតំបន់ឬទិញឧបករណ៍ហាត់ប្រាណដែលពួកគេធ្លាប់សុបិន្តចង់បាន ហើយបន្ទាប់មក … ពួកគេអាចធ្វើវាបាន។

សូមស្វែងរកនូវអ្វីដែលអ្នកមាន

ជាញឹកញាប់មនុស្សមិនបានដឹងពីឱកាសហាត់ប្រាណដោយឥតគិតថ្លៃនៅក្នុងសង្កាត់របស់ពួកគេ។ ជាមួយនឹងការអង្កេតបន្តិចបន្ទួច អ្នកនឹងឃើញកន្លែងងាយស្រួល ហើយឥតគិតថ្លៃ។

កន្លែងដែលល្អបំផុតសម្រាប់ហាត់ប្រាណ
ការហាត់ប្រាណដោយឥតគិតថ្លៃនៅកន្លែងធ្វើការ

កន្លែងធ្វើការជាច្រើនកំពុងចំនាយលើសុខុមាលភាពរបស់បុគ្គលិក ហើយឥឡូវនេះបានផ្តល់ជូននូវកម្មវិធីសុខភាពដល់ពួកគេ។ បន្ទាប់ពីនោះបុគ្គលិកនឹងសប្បាមរីករាយ និងមានសុខភាពល្អ។

ក្រុមហ៊ុនមួយចំនួនផ្តល់នូវកន្លែងហាត់ប្រាណនៅបរិវេណក្រុមហ៊ុន។ ប្រសិនបើអ្នកមានសំណាងធ្វើការក្នុងក្រុមហ៊ុននោះ នោះជាគន្លឹះមួយក្នុងការហាត់ប្រាណដោយឥតគិតថ្លៃ!

ទោះបីជាខ្ញុំសារភាពថាជួនកាលខ្ញុំស្អប់សក់រញ៉េរញៃនៅពេលហាត់ប្រាណ តែខ្ញុំជឿជាក់ថាគោលដៅសុខភាពរបស់ខ្ញុំ ត្រូវតែសម្រេច មុនពេលដែលវាកើតឡើង។ លើសពីនេះទៀតការហាត់ប្រាណដើយប្រើម៉ាស៊ីនហាត់ប្រាណនៅកន្លែងធ្វើការរបស់អ្នកគឺមានភាពងាយស្រួល សន្សំពេលវេលា និងប្រាក់របស់អ្នក។

ការហាត់ប្រាណដោយឥតគិតថ្លៃក្នុងសហគមន៍របស់អ្នក

មានកន្លែងជាច្រើននៅក្នុងសហគមន៍របស់អ្នក ដែលមានតម្លៃថោក ឬឥតគិតថ្លៃសម្រាប់ហាត់ប្រាណ អ្នកគ្រាន់តែត្រូវការពេលវេលាដើម្បីស្វែងរកសម្រាប់សកម្មភាពទាំងនេះ។ សូមស្វែងរកក្នុងគេហទំព័រ សាលារៀន ឬសួនច្បារ ហើយអ្នកអាចនឹងមានការភ្ញាក់ផ្អើលក្នុងការស្វែងរកការហាត់ប្រាណតម្លៃទាប ឬ ឥតគិតថ្លៃ។

សួនច្បារជាច្រើន ឥឡូវនេះមានឧបករណ៍ហាត់ប្រាណឥតគិតថ្លៃសម្រាប់ប្រើជាសាធារណៈ។ ទាំងនេះអាចជាវិធីល្អបំផុត ក្នុងការដើរ ។

ដោយមានការស៊ើបអង្កេតតិចតួច អ្នកអាចរកឃើញជម្រើសហាត់ប្រាណដោយឥតគិតថ្លៃមួយចំនួន ដើម្បីសម្រេចគោលដៅហាត់ប្រាណរបស់អ្នក។ ខ្ញុំពិតជារំភើបខ្លាំងណាស់ក្នុងការសន្សំប្រាក់បានមួយចំនួន។

ការហាត់ប្រាណដោយឥតគិតថ្លៃជាមួយនឹងបច្ចេកវិទ្យា

ប្រសិនបើអ្នកចង់ហាត់ប្រាណក្នុងផ្ទះដ៏មានផាសុកភាពរបស់អ្នក នោះអ្នកមានសំណាងព្រោះបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះគឺអស្ចារ្យណាស់! ឥឡូវនេះអ្នកអាចចូលទៅកាន់កុំព្យូទ័ររបស់អ្នកឬប្រើស្មាតហ្វូនរបស់អ្នក ហើយហាត់ប្រាណដោយឥតគិតថ្លៃ។ មានជម្រើសជាច្រើនដែលអ្នកអាចជ្រើសរើសពីកម្មវិធីទូរសព្ទដៃ គេហទំព័រ ដែលអាចតាមដានកាឡូរីរបស់អ្នក រៀបចំផែនការការញ៉ាំអាហារ និងត្រួតពិនិត្យការធ្វើលំហាត់ប្រាណរបស់អ្នក។ ឬអាចទស្សនាក្នុង YouTube សម្រាប់ការហាត់ប្រាណដោយឥតគិតថ្លៃ

http://hrbl.me/Herbalife_FitTips

***

វាជាឆ្នាំថ្មី ហើយប្រសិនបើអ្នកបានត្រៀមខ្លួនរួចរាល់ហើយដើម្បីតាំងចិត្តចាប់ផ្តើមសកម្មភាពដែលធ្វើឲ្យមានសុខភាពល្អ សូមកុំឲ្យការរឹតបន្តឹងថវិការជាបញ្ហាសម្រាប់រាំងស្ទះគោលដៅរបស់អ្នក។ ខ្ញុំយល់ថា នៅពេលអ្នករឹតបន្តឹងថិវិការ យើងនឹងកាត់បន្ថយរបស់មួយចំនួនដែលយើងយល់ថាការចំនាយដែលខ្ជះខ្ជាយ។ ប៉ុន្តែមុនពេលដែលអ្នកងាកចេញពីគោលដៅដើម្បីបានសុខភាពល្អ សូមចាំក្នុងចិត្តថាអ្នកអាចចាប់ផ្តើមជាមួយអ្វីដែលឥតគិតថ្លៃ។ អ្វីទាំងអស់ដែលអ្នកត្រូវការគឺជាការលើកទឹកចិត្ត ហើយសម្រេចចិត្តពង្រឹងសុខភាពរបស់អ្នក។

និពន្ធដោយ Samantha Clayton, AFAA, ISSA ។ Samantha គឺជានាយកផ្នែកការអប់រំកាយសម្បទារបស់ Herbalife



km-KH | 2019-04-21 19:46:29 | NAMP2HLASPX01