ត្រីបំពងរសជាតិហឹរ

សំរាប់៤នាក់
Print
ត្រីបំពងរសជាតិហឹរ

អាហាររសជាតិហឹរអាចជួយស្បែករបស់អ្នកលូតលាស់មានសុខភាពល្អ។

រឿងផ្សំ៖

  • ប្រេងអូលីវ 1 ស្លាបព្រា
  • ខ្ទឹមបារាំងហាន់ 1 ពែង
  • ម្ទេសក្រហមហាន់ជាចំណិត 1/2 ពែង
  • ម្ទេសបៃតងហាន់ជាចំណិត 1/2 ពែង
  • ផ្សិតហាន់ជាចំណិត 3/4 ពែង
  • ខ្ទឹមស 2 កំពឹសចិញ្រ្ជាំឲ្យម៉ត់
  • ស៊ុបមាន់ដែលមានសូដ្យូមទាប 1 ពែង
  • ប៉េងប៉ោះកំប៉ុង 2 14 1/2-អោន
  • គ្រាប់ផ្ការុក្ខជាតិកិន 1/2 ស្លាបព្រា
  • ម្ទេសក្រហម 1/2 ស្លាបព្រា
  • ស្លឹក bay leaf 1សន្លឹក
  • បង្គារចម្អិនស្រស់ ឬក្លាសេ 250g ដែលបកសម្រកចេញ និងយកសរសៃខ្មៅចេញ
  • ខ្យងស្រស់ ឬក្លាសេ 150g
  • ស្លឹកជីវ៉ាន់ស៊ុយហាន់ជាចំណិត 1ស្លាបព្រា
  • អំបិល និងម្រេច ដើម្បីផ្តល់រសជាតិ

ការណែនាំ៖

នៅក្នុងឆ្នាំស៊ុបធំមួយ កម្តៅប្រេងអូលីវដោយប្រើកម្តៅល្មម។ បន្ថែមខ្ទឹមបារំាង ម្រេច ផ្សិត និងខ្ទឹមស បន្ទាប់​មកកូរ និងចម្អិនរយៈពេល 8-10 ដោយកូរឲ្យញឹក។ បន្ថែមស៊ុបមាន់ ប៉េងប៉ោះ គ្រាប់ផ្ការុក្ខជាតិ ម្ទេសក្រហម និងស្លឹក bay leaf។ រម្ងាស់ដោយបើកគម្របរយៈពេល 30នាទី ​ដោយកូរម្តងម្កាលរួចបន្ថែមបង្គារ និងខ្យង និងបន្តរម្ងាស់រយៈពេល 10-15 ទៀត ដោយផ្អែកលើទំហំរបស់ខ្យង រហូតដល់ខ្យង​បានឆ្អិន។ ជាចុងក្រោយ ភ្លក់មើល ដាក់ស្លឹក bay​ ​leaf ជីវ៉ាន់ស៊ុយចូល មុនពេលញ៉ាំ។

 

ការវិភាគសារធាតុបំប៉នក្នុងពេលញ៉ាំម្តង៖

 

កាល់ឡូរីប្រូតេអ៊ីនខ្លាញ់កាបូនអ៊ីដ្រាត
21523 g5 g21 g


km-KH | 2019-06-20 03:11:42 | NAMP2HLASPX03