ជំហានតូចៗដើម្បីធ្វើឲ្យសម្

Print
resolutions

តើអ្នកចងចាំដំណោះស្រាយសម្រាប់ឆ្នាំថ្មីដែលអ្នកបានធ្វើកាលពីឆ្នាំមុន ឬនៅដើមឆ្នាំនេះ? ខ្ញុំសូមទាយថា … ប្រសិនបើអ្នកមានលក្ខណៈដូចមនុស្សភាគច្រើន អ្នកប្រហែលជាប្តេជ្ញាក្នុងការបរិភោគអាហារដែលល្អៗ ធ្វើលំហាត់ប្រាណកាន់តែច្រើន ។ ដូច្នេះសូមមើលទៅក្រោយវិញថា តើអ្នកបានធ្វើវាតាមរបៀបណា? តើអ្នកបានសម្រេចបាននូវអ្វីដែលអ្នកបានកំណត់ឬនៅ? បន្ទាប់មកវានឹងចេញនូវអ្វីដែលអ្នកធ្លាប់ធ្វើកន្លងមក ដូច្នេះអ្នកកំពុងតែអនុវត្តដូចឆ្នាំមុនៗ។ ប្រសិនបើអ្នកបានធ្វើការសម្រេចចិត្តជារៀងរាល់ខែមករាសម្រាប់ពេញមួយឆ្នាំ នោះមានន័យថា ការថែរក្សាសុខភាពគឺមានសារៈសំខាន់ណាស់សម្រាប់អ្នក។

ការពង្រឹងណាមួយក៏ដោយ សុទ្ធតែល្អទាំងអស់

ប្រហែលជាអ្នកមិនបានធ្វើលំហាត់ប្រាណ ដូចអ្វីដែលអ្នកគ្រោងទុក ឬញ៉ាំដោយមានការប្រុងប្រយ័ត្នបំផុតដែលអ្នកបានបម្រុងទុក។ ប៉ុន្តែប្រសិនបើអ្នកកំពុងធ្វើឲ្យល្អជាងឆ្នាំមុនៗ ប្រហែលជាអ្នកបានកាត់ទម្លាប់អាក្រក់ពីមុនៗចោល។ ហើយនៅគឺអស្ចារ្យ- ដោយសារតែការផ្លាស់ប្តូរតិចតួចចំពោះវិធីដែលអ្នកបានធ្វើជារៀងរាល់ថ្ងៃពិតជាមានប្រសិទ្ធភាព ហើយអ្នកអាចបន្តកសាងភាពជោគជ័យតិចតួចនេះជារៀងរាល់ឆ្នាំ។

មិនត្រូវធ្វើអ្វីច្រើនពេកក្នុងពេលតែមួយ

វាជាការអស្ចារ្យណាស់ក្នុងការមានមហិច្ឆតា ប៉ុន្តែប្រសិនបើអ្នកផ្លាស់ប្តូរច្រើនក្នុងពេលតែមួយ នោះអ្នកអាចនឹងជួបភាពបរាជ័យ។ រធ្វើសេចក្តីសម្រេចចិត្តនេះគឺជាផ្នែកមួយងាយស្រួល- ចូរធ្វើវាឲ្យជាប់។ វាត្រូវការពេលវេលាដើម្បីកែទម្លាប់អាក្រក់ដែលវាតែងតែកើតឡើង។ ប៉ុន្ដែវាច្រើនងាយស្រួលដើម្បីធ្វើឡើងវិញនូវជំហានតូចៗ កិច្ចការតូចៗ។ ហើយអ្នកត្រូវតែមានការដោះស្រាយកំចាត់ចោលនូវអ្វីដែលកើតឡើងលើផ្លូវរបស់អ្នក។

ឥឡូវនិយាយពីអ្នកមិនបានសំអាតធ្មេញរបស់អ្នក។ តើអ្វីដែលនឹងកើតឡើង? ហើយជំហានអ្វីដែលអ្នកអាចប្រើដើម្បីប្រាកដថាអ្នកនឹងធ្វើវាឲ្យបានទៀងទាត់? ពេលវាលាមិនមែនជាបញ្ហាពិតប្រាកដទេ – វាត្រូវការចំណាយពេលតែពីរនាទីប៉ុណ្ណោះ។ ប៉ុន្តែអ្នកត្រូវតែប្រាកដថាអ្នកមានខ្សែសំអាតធ្មេញនៅផ្ទះ។អ្នកត្រូវតែប្រាកដថាអ្នកមានអំបោះសំអាតធ្មេញគ្រប់ពេលអ្នកដុសធ្មេញ។ អ្នកត្រូវការកញ្ចក់ ដូច្នេះអ្នកអាចមើលឃើញអ្វីដែលអ្នកកំពុងធ្វើ។

ជំនួសមកវិញអ្នកនឹងមាន “ឧបករណ៍សម្រាប់ធ្មេញ ‘- ដែលរួមមាន ច្រាស់ដុះធ្មេញ ថ្នាំដុសធ្មេញ អំបោះសម្រាប់សំអាតធ្មេញ និងកូនកញ្ចក់តូច។ ជាមួយអ្វីគ្រប់យ៉ាងងាយស្រួលនៅមួយកន្លែង នោះមានន័យថានៅពេលអ្នកបើកប្រអប់នោះ អ្នកនឹងមិនត្រឹមតែដុះធ្មេញប៉ុណ្ណោះទេ – អ្នកនឹងប្រើ
អំបោះសំអាតធ្មេញផងដែរ។

យកឧបសគ្គចេញពីផ្លូវរបស់អ្នក

អ្នកត្រូវតែដោះស្រាយថាហេតុអ្វីបានជាអ្នកមិនបានធ្វើដូចអ្វីដែលអ្នកបានកំណត់ ហើយតើអ្នកធ្វើវាឲ្យងាយតាមរបៀបណា។ វាងាយស្រួលដោយគ្រាន់តែថា អ្នកគួរតែញ៉ាំផ្លែឈើនិងបន្លែឲ្យបានច្រើន ប៉ុន្តែវាជាការពិបាកក្នុងការធ្វើប្រសិនបើអ្នកមិនមាននៅក្នុងផ្ទះ។ នៅពេលអ្នកមានវានៅក្នុងផ្ទះ អ្នកនឹងងាយស្រួលក្នុងការញ៉ាំវា។

ប៉ុន្តែសូមប្រាកដថាអ្វីក៏ដោយដែលបានផ្លាស់ប្តូរផែនការរបស់អ្នក គឺអ្វីដែលអ្នកអាចធ្វើបាន។ប្រសិនបើអ្នកមិនធ្លាប់យកអាហារថ្ងៃត្រង់ទៅជាមួយ អ្នកត្រូវចាប់ផ្តើមធ្វើវាជារៀងរាល់ថ្ងៃ។ ដូចច្នេះត្រូវកំណត់គោលដៅដែលសមហេតុផល ហើយធ្វើវាឲ្យជាកលាក់ – មិនមែន”ខ្ញុំនឹងយកអាហារសម្រាប់ថ្ងៃត្រង់មកជាញឹកញាប់” ប៉ុន្តែ”ខ្ញុំនឹងយកអាហារសម្រាប់ថ្ងៃត្រង់មកពីរដងក្នុងមួយសប្តាហ៏” ។ វិធីនេះ នៅចុងសប្តាហ៏ វាងាយស្រួលក្នុងការដឹងថា អ្នកបានជួបគោលដៅរបស់អ្នក ឬអត់។

ការផ្លាស់ប្តូរបន្តិចម្តងៗ

ដោយសារតែការផ្លាស់ប្តូរបន្តិចបន្ទួច មិនមែនមានន័យថាអ្នកមិនអាចបន្ថែមទេ។ប្រសិនបើការទទួលទានអាហារថ្ងៃត្រង់ចំនួនពីរដងក្នុងមួយសប្តាហ៍មាន 300 កាឡូរីតិចជាងចំនួនធម្មតានៅពេលអ្នកញ៉ាំក្នុងភោជនីយដ្ឋានដែលយើងអាចសន្សំបាន 31.000 កាឡូរីក្នុងមួយឆ្នាំ ដែលគិតជាទម្ងន់ប្រហែល 9 ផោន។ប្រសិនបើអ្នកញ៉ាំទឹកផ្លែជំនួសការញ៉ាំការ៉េមជារៀងរាល់យប់បន្ទាប់ពីអាហារពេលល្ងាច អ្នកអាចសម្រកបាន10 ផោននៅខែមករាខាងមុខនេះ … ពីការផ្លាស់ប្តូរដ៏តិចតួចនេះ។

***

និពន្ធដោយលោកស្រី Susan Bowerman M.S,. R.D., C.S.S.D ។ លោកស្រី Susan Bowerman គឺជានាយកនៃការបណ្តុះបណ្តាលអាហារូបត្ថម្ភនៅ Herbalife ។ Susan ត្រូវបានចុះបញ្ជីជាអ្នកឯកទេស ផ្នែកកីឡា



km-KH | 2019-09-18 16:46:41 | NAMP2HLASPX01